រឿងខ្លីប្រភេទអប់រំ
ព្រះអង្គម្ចាស់ សួន នៃនគរឈី ទ្រង់សព្វព្រះទ័យនឹងការបាញ់ធ្នូជាខ្លាំង។ នៅតាមជញ្ជាំងនៃព្រះរាជ
វាំងមានដងធ្នូជាច្រើនដែរឆ្លាក់រំលេចដោយក្បាច់ក្បូរប្រណីតៗ ដាក់ព្យួរទាំងយ៉ាងដេរដាស់ ។
សូម្បីតែព្រះអង្គទ្រង់យិតដងធ្នូអស់ពីព្រះកាយពលបានត្រឹមតែ ៣តាន ក៏ដោយ ( តានគឺជាខ្នាត
រង្វាស់ម្យ៉ាងរបស់ចិន ) ក៏ព្រះអង្គទ្រង់សព្វព្រះហឬទ័យនឹងឲ្យគេសរសើរព្រះអង្គថា ព្រះអង្គមាន
ព្រះកាយពលលើសអ្នកដទៃ អាចយិតធ្នូបានខ្លាំងរហូតដល់កោងជាចំណិតលោកខែ។ដូច្នោះ
គ្រប់ៗពេល ក្រោយពីមានការជប់លៀងសុរាអាហាររួចរាល់ហើយព្រះអង្គម្ចាស់ សួន តែងតែឲ្យ
គេយកធ្នូដែលមានក្បាច់រចនាល្អប្រណីតចេញមកហើយទ្រង់យិតវារហូតដល់ចេញជារាងចំណិតលោក
ខែឲ្យគេមើល ។ ចំណែកឯពួកមន្រ្ដីទាំងផ្នែកប្រដាប់អាវុធនិងទាំងផ្នែកស៊ីវិល បាននាំគ្នាលើកសរសើរ
ថា“ ព្រះអង្គទ្រង់ពិតជាមានព្រះកាយពលខ្លាំងអស្ចារ្យមែន! ”
ព្រះមហាក្សត្រ ទ្រង់សព្វព្រះហឬទ័យជាខ្លាំង ហើយទ្រង់ប្រគល់ធ្នូទៅឲ្យបណ្ដាលសេនាមន្រ្ដីទាំងឡាយ
សាកល្បងយិតធ្នូនេះម្នាក់ម្ដងៗ គ្រប់ៗគ្នា ។
ពួកមន្រ្ដីធំៗទាំងឡាយចាប់ធ្នូមក ធ្វើរាងដូចជាបញ្ចេញអស់ពីកម្លាំងទាញបានត្រឹមតែពាក់កណ្ដាល
ព្រះអង្គ ហើយក៏ធ្វើជាទាញទៅមុខទៀតមិនរួច ។ ទីបំផុតពួកគេក៏មានមតិព្រមគ្នាថា
“ ធ្នូនេះមានកម្លាំងមិនតិចជាង ៩តាន ទេ ។ ក្រៅពីព្រះអង្គ គឺពុំមាននរណាយិតឲ្យដល់កម្លាំង
របស់វាបានឡើយ ”តាមពិត ព្រះមហាក្សត្រទ្រង់យិតធ្នូបានត្រឹមតែ ៣តាន ប៉ុណ្ណោះ ។ តែព្រះអង្គ
ទ្រង់ឈ្វេងយល់ដោយខ្លួនព្រះអង្គឯងថា ព្រះអង្គទ្រង់អាចយិតធ្នូបានដល់ទៅ ៩តាន ជារៀងរហូត ។
☛កត់ត្រានៅក្នុង “អ៊ិនវើនជឺ”
♥♥♥ស្ដេច សួន ទ្រង់សព្វព្រះទ័យឲ្យគេលើកសរសើរ...ចំណែកពួកនាម៉ឺនមន្រ្ដីព្យាយាមបំពេញតាមព្រះទ័យរបស់ព្រះអង្គ ។
ព្រះអង្គត្រូវគេបញ្ជោរសោះ តែបែរជាឈ្វេងយល់ថាជាការពិត ។
ពាក្យសរសើរមានឥទ្ធិពលជាខ្លាំងដល់មនុស្ស...
ធ្វើឲ្យអ្នកស្ដាប់សប្បាយរហូតដល់ភ្លេចខ្លួន...
ហើយក៏បាត់បង់សតិសម្បជញ្ញៈក្នុងការត្រិះរិះពិចារណាអញ្ចឹងទៅ ។
អ្នកដែលពិចារណាអ្វីដោយយកអត្ដភាពសុទ្ធសាធធ្វើជាគោល...
រមែងទទួលលទ្ធផលផ្ទុយពីការពិតជាច្រើនអន្លើ...
សច្ចភាពមិនអាចផ្លាស់ប្ដូរទៅតាមអារម្មណ៍របស់មនុស្សទេ...
ការបំពាននឹងសច្ចភាព ដោយយករូបារម្មណ៍មកបោកប្រាស់ខ្លួនឯង...
តែងតែនាំមនុស្សឲ្យធ្លាក់ក្នុងរណ្ដៅបរាជ័យមិនលែងឡើយ ។♥♥♥
Post a Comment