កាលពីថ្ងៃចន្ទទី5ខែមិថុនា ម្សិលមិញនេះ ប្រមុខបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបញ្ចេញសារមួយនៅលើបណ្ដាញសង្គមហ្វេសបុក
ឆ្លើយតបទៅនិងព្រះតេជគុណ សាន សុជាដែលមានអត្ថន័យដូចខាងក្រោម៖
លោក ខឹម វាសនា៖«តេគុណលោកពាល់ចិត្តយើងមិនត្រូវមែនហ្ន មានន័យថាតាំងពីយូរមកហើយលោកមិនស្គាល់ចិត្តLDPសូម្បីបន្តិចទេ។ លោកនិយាយនេះដោយចេតនាល្អក្នុងការលើកទឹកចិត្តយើងទេ តែគ្រាន់តែលោកមិនយល់ពាល់មិនបានទាល់តែសោះនូវចិត្តអ្នកលះបង់ដើម្បីជាតិសាសន៍ខ្លួននោះ។ ត្រង់នេះដែលយើងកាន់តែច្បាស់ថាលោកមិនដែលមានចិត្តអន្ទះអន្ទែងចង់ជួយអ្នកណាមែនទៅណា បើលោកធ្លាប់មានចិត្តចង់ជួយគេម្លេះសមលោកអាចយល់ពាល់ត្រូវចិត្តLDPយើងបាត់ទៅហើយ។កំពស់ទឹកចិត្តក្នុងការឈឺឆ្អាលនឹងជាតិសាសន៍ខ្លួនរបស់លោកស្ទើរតែគ្មានសោះ បានជាលោកពាល់ចិត្តអ្នកជួយដែលខកចិត្តព្រោះជួយគេមិនបានអីចឹងនោះ។ លោកឃើញគ្នាយើងខ្លះបង្ហាញចេញនូវការខកចិត្តចំពោះមនុស្សខ្មែរដែលពួកយើងជួយពួកគាត់ដែលចាញ់បោកគេមិនបាន គាត់ទៅជាស្មានថាយើងកំពុងតែធ្វើដើម្បីក្រុមខ្លួនតែត្រូវបរាជ័យទៅវិញ ម្លោះហើយបានជាលោកខំលើកទឹកចិត្តពួកយើងថាអ្នកចាញ់ត្រូវដេករកមធ្យោបាយថ្មីអីចឹងនោះ។ តើយើងLDPជាអ្នកចាញ់ឬ? អ្នកទៅជួយសង្គ្រោះជនរងគ្រោះមិនបាន តើអ្នកទៅសង្គ្រោះគេជាអ្នកចាញ់ឬ?? ចំណេះប្រហែលលោកហើយ នៅតែពាល់ចិត្តLDPយើងមិនត្រូវ ចុះមានអីចំលែកដែលខ្មែរជិតមួយប្រទេសមិនស្គាល់ចិត្តLDPយើងនោះ?? ដំណើរជួយរបស់LDPពិតជានៅវែងឆ្ងាយមែន៕»
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែលលោក ខឹម វាសនា បានរិះគន់ទៅលើ ព្រះតេជគុណ សាន សុជា ។
តើប្រីយ៍មិត្តយល់យ៉ាងណាដែរ?
Post a Comment