ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានធ្លាក់មកនៅប៉ុន្មានម៉ោងក្រោយពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសពីការវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីប្រកួតប្រជែងការបោះឆ្នោតជាតិនៅក្នុងឆ្នាំ២០១៨ខាងមុខ។ តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី១៣មិថុនា លោក សម រង្ស៊ី បានអះអាងថា លោកនឹងវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញភ្លាម បើរដ្ឋាភិបាលកម្ពុជាដកបំរាម រារាំងមិនឲ្យយន្តហោះដឹកអ្នកដំណើរដឹករូបលោកមកកាន់ប្រទេសកម្ពុជានោះ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ទំនងដើម្បីឆ្លើយតបទៅនឹងការប្រកាសនេះហើយ ទើបទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចលុបចោលបំរាមរបស់ខ្លួន កាលពីថ្ងៃទី ១២ តុលា ឆ្នាំ២០១៦ ដើម្បីចង់ដឹងថា តើលោក សម រង្ស៊ី មានភាពក្លាហានឬទេ?
សូមបញ្ជាក់ថា សេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៤ មិថុនានេះ គឺធ្វើឡើងទៅតាមបទបញ្ជាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
គួររំលឹកជូនថា កាលពីថ្ងៃទី ១២ តុលា ឆ្នាំ២០១៦ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញបំរាមទប់ស្កាត់មិនឲ្យលោក សម រង្ស៊ី ចូលមកកាន់ប្រទេសកកម្ពុជាបាននោះទេ បន្ទាប់ពីលោកបានចាកចេញពីប្រទេសកម្ពុជាកាលពីអំឡុងខែតុលាឆ្នាំ២០១។ នៅក្នុងលិខិតផ្ញើទៅកាន់លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កាលណោះ ទីស្តីការគណៈរដ្ឋមន្ត្រីបានបង្កើតគណៈកម្មាធិការសន្តិសុខមួយ បានស្នើឲ្យលោក សុខ ផល ចាត់គ្រប់វិធានការទប់ស្កាត់កុំឲ្យលោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជាវិញបាន។ បំរាមកាលណោះ មាន៤ចំណុច ដែលទី១. បានបញ្ជាឲ្យគ្រប់ក្រុមហ៊ុនអាកាសចរទាំងអស់ ដែលធ្វើប្រតិបត្តិការហោះហើរមកកម្ពុជា មិនត្រូវអនុញ្ញាតឲ្យលោក សម រង្ស៊ី ឡើងជិះយន្តហោះមកកម្ពុជាទេ។ ទី២. ក្នុងករណីដែលលោក សម រង្ស៊ី ធ្វើដំណើរមកកាន់កម្ពុជា តាមរយៈយន្តហោះណាមួយ យន្តហោះនោះ នឹងត្រូវបង្វែរឲ្យវិលត្រលប់ទៅកាន់អាកាសយានដ្ឋានដើមវិញ ដោយមិនអនុញ្ញាតឲ្យចុះចតនៅកម្ពុជាឡើយ។
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.